(ភ្នំពេញ)៖ សម្រាប់ចុងសប្តាហ៍នេះក្រុមនារី និងក្រុមកីឡាករអាយុក្រោម ១៧ឆ្នាំ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលស្វាគមន៍ក្រុម២ គឺ PSE និងក្រុមព្រះខ័នរាជស្វាយរៀង អាយុក្រោម១៨ឆ្នាំ។

គូដែលត្រូវលេងដំបូងគេ គឺនៅថ្ងៃសៅរ៍ ទី២០ ខែតុលា វេលាម៉ោង ២រសៀល ក្រុមនារីភ្នំពេញក្រោន និងត្រូវប្រកួតជាមួយក្រុមនារី PSE ចំណែកឯ១ប្រកួតទៀតនោះគឺនៅថ្ងៃអាទិត្យ ទី២១ ខែតុលា វេលាម៉ោង ៨៖៣០នាទី គឺជាការប្រកួតរវាងក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោន និងក្រុមក្រុមព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្លឹបភ្នំពេញក្រោនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តនៃក្រុមរបស់យើងទាំងពីរ៕