(ភ្នំពេញ)៖ ក្រុមមកពីតំបន់អាស៊ានចំនួន៤ រួមមានឥណ្ឌូនេស៊ី វៀតណាម ថៃ និងម៉ាឡេស៊ី ដែលបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U19 Championships ចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឋិកា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។

ដើម្បីឆ្ពោះទៅសម្រេចមហិច្ឋតាក្នុងពានបាល់ទាត់ពិភពលោក FIFA World Cup U20 នៅប៉ូឡូញ នាឆ្នាំក្រោយ សម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រកួតទាំង២ ក្នុង ៤ពូលនឹងឡើងទៅវគ្គ៨ក្រុម ហើយប្រកួតគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានសិទ្ធិយកកៅអី១តំណាងអាស៊ី ទៅប្រជែងពានយុវជន U20 បានក្នុងឆ្នាំ២០១៩ខាងមុខ ក្នុងព្រឹត្តិការណ៍ FIFA World Cup U-20។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅពូល A ជាមួយអារ៉ាប់រួម កាតា និងឆៃនីសតៃប៉ិ ចំណែកក្រុមថៃ ស្ថិតនៅពូល B ជាមួយ អ៊ីរ៉ាក់ កូរ៉េខាងជើង និងជប៉ុន ខណៈពូល C មានវៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី និងហ្ស៊កដានី ហើយពូល D មានក្រុមម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត តាជីគីស្ថាន និងក្រុមចិន៕