(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាជីពចំនួន៣ ដែលកំពុងក្នុងលីគកំពូលកម្ពុជារួមមាន ក្លឹបភ្នំពេញក្រោន ក្លឹបសូទីឡូអង្គរ និង ក្លឹបវេស្ទើនភ្នំពេញ នៅមិនទាន់អាចរកគ្រូបង្វឹកថ្មីបាននៅឡើយទេ ក្រោយចែកផ្លូវគ្នារៀងៗខ្លួនជាមួយគ្រូចាស់ បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ២០១៨។

សម្រាប់លោក Yuki Matsuda ក៏បានអស់កិច្ចសន្យាជាមួយក្លឹបសូលទីឡូអង្គរ។ ជាបុរសជនជាតិជប៉ុនមួយនេះ បានដឹកនាំ២រដូវកាលតាំងពីនៅក្របខណ្ឌ Second Division។

អ្វីដែលសំខាន់ផងនោះ ភ្នំពេញក្រោនវិញ អាចនឹងប្រកាសគ្រូបង្គោលថ្មីនៅចុងខែតុលាខាងមុខ ខណៈក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប សូទីឡូអង្គរ ក៏ពិចារណាបេក្ខជនជំនួសលោក Matsuda ផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន បានចែកផ្លូវគ្នាជាមួយគ្រូបង្គោលជនជាតិអង់គ្លេស Sean Sainsbury ក្រោយចប់រដូវកាលឆ្នាំ២០១៨ បានត្រឹម១ថ្ងៃ។ ជិតមួយសប្ដាហ៍ក្រោយមក លោក Fisol Bin Arazak ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ម៉ាឡេស៊ីវិញ បន្ទាប់ពីបញ្ចប់ការរួមរស់មួយរដូវកាលនៅវេស្ទើនភ្នំពេញ ហើយវេស្ទើនភ្នំពេញ មិនទាន់ច្បាស់ពីគម្រោងនានាឡើយ៕