(ភ្នំពេញ)៖ លោក វង្ស ថាណាន់ ដែលជាអតីតបេក្ខជនក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ បានដឹកដៃតារាស្រី គង់ កែវមរកត ដែលជាអតីតបេក្ខភាពក្នុងកម្មវិធីដូចគ្នា មកធ្វើជាតារាចម្រៀងឯករាជ្យ បន្ទាប់ពីបញ្ចាប់ការប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះ មិនទទួលបានចំណាត់ថ្នាក់។ សម្រាប់ទំនាក់ទំនងរបស់អ្នកទាំងពីរយ៉ាងណានោះ លោក វង្ស ថាណាន់ នឹងចូលខ្លួនមកបកស្រាយតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News នៅយប់ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨នេះ។

ជាការពិត តារាចម្រៀងប្រុស វង្ស ថាណាន់ ទោះមិនបានទទួលជយលាភីក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ក្តី តែលោកហាក់មានប្រជាប្រិយភាពមិនចាញ់តារា ដែលប្រឡងស្រករគ្នាប៉ុន្មានទេ។ លើសពីនេះ ការចាប់ដៃគូជាមកច្រៀងចម្រៀងឯករាជ្យជាមួយនឹងកញ្ញា គង់ កែវមរកត រឹតតែធ្វើឲ្យលោកមានទីផ្សារសិល្បៈថែមទៀត ព្រោះអ្នកទាំងពីរពិតជាស័ក្តិសមយ៉ាងខ្លាំង។ បច្ចុប្បន្នរាល់កម្មវិធីសិល្បៈតូចធំ គឺតែងតែឃើញលោក វង្ស ថាណាន់ មិនចេះដាច់ផងដែរ ជាពិសេសមានមុខក្នុងកម្មវិធីកំសាន្ត របស់ស្ថានីយ៍ទូរទស្សន៍ផ្សេងៗជាដើម។

យ៉ាងណាមិញ វង្ស ថាណាន់ នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង ដែលទស្សនិកជនមិនទាន់បានដឹង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕