(ថៃ)៖ តារាសម្តែងស្រី Janie Thienphosuwan នឹងត្រូវបញ្ចប់ភាពនៅលីវ ជាថ្មីម្តងទៀត ដោយត្រូវចូលរោងការជាមួយមិត្តប្រុស វ័យក្មេង Mickey Non Anaphath នាថ្ងៃ ១៩ ខែតុលា ខាងមុខនេះ​ ដែលត្រូវរៀបចំនៅ Benedict Studio ក្នុងទីក្រុងបាងកក ពោលគឺនៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ​ គូស្នេហ៍ទាំងពីរនេះ នឹងប្តូរពីពាក្យសង្សារ មកជាស្វាមីភរិយានឹងគ្នាហើយ​។

អ្វីគ្រប់យ៉ាងសុទ្ធតែបានរៀបចំទុកជាមុន បានយ៉ាងល្អ រួមមានធៀបការភ្លឺថ្លាដូចកញ្ចក់​ ស្បែកជើងកែងពណ៌ស ឈុតកូនក្រមុំដ៏ស្រស់ស្អាត ជាពិសេសចិញ្ជៀនរៀបការ ដែលមានឆ្លាក់ឈ្មោះ «JM» តំណាងឈ្មោះគូស្នេហ៍ Janie និង Mickey​ រួមជាមួយរូបបេះដូង តំណាងស្នេហាដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រថែមទៀតផង។

មុនឈានដល់ថ្ងៃរៀបការ Janie បានឲ្យដឹងថា ខ្លួនពិតមានក្តីសុខគ្រប់ពេល ដែលបាននៅជិត Mickey ហើយគេជាអ្នកផ្តល់ប្រឹក្សាដ៏ល្អ និងលើកទឹកចិត្តនាងគ្រប់ពេល ទើបធ្វើនាងមានអារម្មណ៍ថា Mickey ជាមនុស្សប្រុសម្នាក់ ដែលអាចឲ្យនាងផ្ញើរវាសនាបាន ព្រោះនារីគ្រប់រូបពិតជា មិនចង់មានការឈឺចាប់ម្តងហើយម្តងទៀតនោះទេ​៕