(ថៃ)៖ កាលពីសប្តាហ៍កន្លងទៅ តារាសម្តែងស្រី Margie Rasri និងស្វាមី Pok Minset បានប្រកាសពីការមានផ្ទៃពោះ ​កូនដំបូងរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងក្តីរីករាយ និងអបអរសារជាខ្លាំង។

ដំណឹងដ៏ល្អនេះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែស្វាមីភរិយាហាយសូរមួយគូនេះ បានបង្កើតភាពភ្ញាក់ផ្អើលថ្មីមួយទៀត តាមរយៈការចែកចាយនូវវីដេអូ​ឃ្លីបមួយ លើបណ្តាញ Youtube របស់លោកដែលមានឈ្មោះ «Mindset TV» ក្នុងនោះគេបានឃើញ Pok នាំភរិយា Margie ទៅពិនិត្យផ្ទៃពោះ​ នៅមន្ទីរពេទ្យមួយកន្លែង នាពេលនោះ គ្រូពេទ្យបានពិនិត្យឃើញថា Margie កំពុងពរពោះកូនភ្លោះ​ មានអាយុប្រមាណ​៨ សប្តាហ៍មកហើយ តែមិនទាន់ដឹងថា ជាកូនភ្លោះស្រី ឬប្រុសនោះទេ​។

ដំណឹងដ៏ល្អនេះ រិតតែធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រចូលរួមត្រេកអរដល់ Margie និងស្វាមីជាខ្លាំង ហើយអនាគតប៉ា និងម៉ាក់ទាំងពីរនេះ បានរៀបចំសម្ភារៈសម្រាប់កូនភ្លោះ ជាទីស្រឡាញ់របស់ពួកគេបណ្តើរៗ​ហើយ បើទោះបីជាកូនក្នុងផ្ទៃ ទើបតែមានអាយុទើបតែ ២ខែក៏ដោយ​៕