(ភ្នំពេញ)​៖ អស់ពីផ្ទុះការរិះគន់លើការថតបង្ហោះ រូបភាពស្ថិតក្នុងសម្លៀកបំពាក់ សិចស៊ីស្រើបស្រាល ស្ទើរលេចចេញ​តំបន់ពិសេសមួយល្វែងលើ អង្គុយញ៉ាំអាហារក្នុងហាងបាយ ជាមួយដៃគូប្រុសលោក G-D evith កាលពីថ្មីៗនេះ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស​ ក៏រងការរិះគន់ឡើងវិញ បន្ទាប់ពីចេញបទចម្រៀងមានអត្ថន័យដៀមដាមអ្នកគាំទ្រ និង​មហាជន។

ជាក់ស្តែងមានម្ចាស់ Account Facebook មួយមានឈ្មោះថា Koun Bross បានសរសេរបង្ហោះភ្ជាប់នឹងការរិះគន់ថា «ខ្ចិលនិយាយ.!​ លក្ខណៈហួសនិយាយដូចពាក្យចាស់ ឧស្សាហ៍ពោលថា ដើរជាមួយបណ្ឌិតកើតបណ្ឌិត ដើរជាមួយពាលកើតទៅជាពាល​។ កាលពីមុនច្រៀងគូជាមួយ ​សុវណ្ណរាជ ដូចសុភាពរមទម្យ គួឲ្យស្រឡាញ់ដល់ពេលបានចាប់ដៃគូ ជាមួយអាបែកស្លុយនោះ មកមនុស្សមិនចំមនុស្ស»

ការរិះគន់ពីសំណាក់អ្នកគាំទ្រជាថ្មីនេះ បានកើតឡើងស្របពេលដែលតារាចម្រៀងរូបនេះ បានទម្លាយផ្សព្វផ្សាយ នូវចម្រៀងរ៉េបបទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ជិលនិយាយ» ដែលតាមរយៈបទនេះ ត្រូវគេចាត់ទុកថា មានអត្ថន័យចង់ផ្លែផ្កាសំដៅលើបុគ្គលមួយចំនួន ដែលតែងរិះគន់គ្រប់សកម្មភាព​របស់ខ្លួន៕