(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានរឿងរ៉ាវតារា និងជាអ្នកគាំទ្រតារាក្នុងស្រុកប្រាដកជាស្គាល់ លោក ប៊ុន សារ៉ាវុធ ច្បាស់ណាស់ ខណៈមួយរយៈចុងក្រោយនេះ លោកហាក់មានប្រជាប្រិយភាព និងមានទស្សនិកជនស្គាល់ច្រើន។ អ្វីដែលធ្វើឱ្យទស្សនិកជនស្គាល់លោក កាន់តែច្រើននោះ គឺតាមរយៈសម្តែងក្នុង MV បទចម្រៀងថ្មីរបស់កញ្ញា សួស វីហ្សា ដែលមានចំណងជើងថា «កំដរខ្ញុំបន្តិចបានទេ?»។ ជាការចាប់អារម្មណ៍ ថ្មីៗនេះលោក ប៊ុត សារ៉ាវុធ ត្រូវបានគេសង្កេតឃើញថា មានទស្សនិកជនចោមរោមស្ទើរដកដង្ហើមមិនរួច ពេលចេញទៅក្រៅម្តងៗ។

ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានវីដេអូមួយដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកយ៉ាងព្រោងព្រាត ដែលបង្ហាញពីសកម្មភាពហ្វេនរបស់តារាសម្តែងប្រុសលោក ប៊ុត សារ៉ាវុធ សុំថតជាមួយជាច្រើននាក់។ ជាមួយនឹងសកម្មភាពបែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាប្រិយភាពរបស់តារាប្រុសរូបសង្ហារ ប៊ុត សារ៉ាវុធ កាន់តែល្បីពីមួយថ្ងៃទៅមួយថ្ងៃតែម្តង។

សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖