(ភ្នំពេញ)៖ តារាចម្រៀងពូកែស្រែកមិនបែកសំឡេង ប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា ត្រូវបានទស្សនិកជន សម្គាល់ឃើញ​លោកពិតជាមានកេរ្តិ៍ឈ្មោះ ក៏ដូចជាប្រជាប្រិយភាព ខ្លាំងក្នុងសង្គមសិល្បៈ ខណៈដែលតារាចម្រៀងប្រុសរូបនេះ ទើបតែ​ចូលមកកាន់ទ្រនំផលិតកម្មថោន ក្នុងរយៈពេលខ្លី​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ ខណៈប្រជាប្រិយភាពរបស់ លោក មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ​បែបនេះ ស្រាប់តែ​តារាចម្រៀងសំឡេងផ្អែម ស្រែកបានខ្ពស់រូបនេះបានពោលថា លោកនឹងធ្វើឲ្យអ្នកដែលពូកែមើលងាយខ្លួន ពេលដែលលោកនៅគ្រាក្រឲ្យបានភ្លឺភ្នែកម្ដង នៅក្នុងរយៈពេលតែ ២ឆ្នាំខាងមុខទៀត​។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង​លោក ពេជ្រ ថាណា បានសរសេរសារបង្ហោះ ដោយមានអត្ថន័យយ៉ាងដូច្នេះថា «​ជឿថាពេលយើងក្រ គ្មានអ្នកស្គាល់យើងអត់ ខ្ញុំជឿព្រោះតែចឹង​ទើបខំប្រឹង ក្រែង​លោវាបានអីៗនឹងគេ មិនយូរទេរយៈ​ពេល ២ឆ្នាំទៀត អីៗចេញហើយ កុំពូកែមើលងាយគេពេក»។តើលោក​មានគម្រោងធ្វើអ្វីមួយ ដើម្បីលេចចេញជារូបរាងនៅ ២ឆ្នាំទៀតនោះ? ហើយនណាបានមើលងាយលោកនោះ លោកមិនបានបញ្ចាក់និងបង្ហាញនោះទេ។

​លោក ពេជ្រ ថាណា ជាតារាចម្រៀងមួយដួង ដែលមានប្រជាប្រិយភាព​ខ្លាំងគួរសម ស្ទើរតែមិនចាញ់តារាចម្រៀង ល្បីៗផ្សេងៗទៀត ខណៈដែលបទចម្រៀងនីមួយៗរបស់លោក សុទ្ធសឹងតែមានការគាំទ្រពីប្រិយមិត្តទស្សនិកជន ពិសេស​មិត្ត​យុវវ័យតែម្ដង៕