(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ របស់តារាសម្តែងប្រុសស្រីពីររូប គឺពោះម៉ាយរូបសង្ហា​ យ៉ែម សំអូន និងកញ្ញា សូដា នីតា ហាក់មានទស្សនិកជនស្គាល់ច្រើនដៃគូសិល្បៈមួយគូនេះ តែងតែបង្ហាញភាពស្និទ្ថស្នាលនឹងគ្នា ក្នុងការងារសិល្បៈ ខណៈថ្មីៗនេះ សូដា នីតា បានបង្ហើបថា នាង និងដៃគូ លោក យ៉ែម សំអូន នឹងទៅផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅទឹកដីប្រទេសកូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីតារាសម្តែង កញ្ញា សូដា នីតា បញ្ចេញសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ចាំជួបគ្នាទាំងអស់បងប្អូន នៅប្រទេសកូរ៉េ សូមជួយគ្រាំទ្រ​ យើងខ្ញុំទាំង២នាក់ផង​បងប្អូន​ យើងខ្ញុំទាំង២នាក់ គឺទៅតំណាងក្នុងនាមតំណាងប្រទេសកម្ពុជា ផ្សព្វផ្សាយវប្បធម៍ របស់ប្រទេសកម្ពុជាយើង»

​តារាសម្តែងស្រី​ សូ ដានីតា និងលោក យ៉ែម សំអូន ហាក់ដូចជានៅតែឡើងកូដខ្ពស់ ក្នុងវិថីសិល្បៈខ្លាំងមិនចាញ់តារាស្រករក្រោយ នោះទេ។ មូលហេតុដែលគេលើកឡើងបែនេះ គឺបន្ទាប់ពី សូ ដានីតា ទើបតែត្រឡប់មកពីសម្ដែងនៅក្រៅប្រទេស។ រីឯលោក យ៉ែម សំអូន បានកាន់តំណែងជាតួសម្ដែងឲ្យរឿងភាគខ្មែរជាច្រើនរឿង ជាពិសេសតួឪពុកក្នុងរឿង «ផ្កាថ្ម» តែម្តង។

ជាមួយនឹងការចាប់ដៃគ្នា ពីសំណាក់ លោក យ៉ែម សំអូន និងសូដា នីតានៅប្រទេសកូរ៉េ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរនៅពេលនេះ គឺមានបងប្អូនខ្មែរជាច្រើន កំពុងរង់ចាំមើលការសម្តែងរបស់អ្នកទាំងពីរផងដែរ៕