(ក្រុមឡុងដ៍)៖ កីឡាករអង់គ្លេស Jordan Pickford កំពុងក្លាយជាកំពូលអ្នកចាំទីរបស់ក្លឹប Everton ក្រោយរូបគេបានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំទៀតដែលនឹងផុតកំណត់ដល់ឆ្នាំ២០២៤ ជាមួយក្លឹបលេងក្នុងលីគកំពូលអង់គ្លេស Premier League នាពេលថ្មីៗនេះ។

កីឡាករវ័យ ២៦ឆ្នាំ Pickford ដែលបានផ្ទេរមកពី Sunderland កាលឆ្នាំ២០១៧ ក្នុងតម្លៃ ២៨លានអឺរ៉ូ ក៏ត្រូវបានចាត់ទុកជាកីឡាករចាំទីឆ្នើមរបស់ក្លឹបស្ករគ្រាប់ Everton តាមរយៈការបញ្ចេញសមត្ថភាពមួយរដូវកាលកន្លងមកនេះ ក្រៅពីដែលបានក្លាយជាកីឡាករឈានមុខ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងនោះនៅ World Cup 2018 ដោយបង្ហាញខ្លួនបាន ៧ប្រកួតពេញតែម្តងសម្រាប់ក្រុមតោកំណាចអង់គ្លេស។

គួរបញ្ជាក់ផងដែរថា កិច្ចសន្យាថ្មីនេះ Everton ក៏បានដំឡើងតម្លៃពលកម្មឲ្យ Pickford ពី២៥លានផោនកើនដល់ ៣០លានផោន ជាមួយនឹងការបង្ហាញខ្លួនបាន ៦ប្រកួតក្នុង Premier League រដូវកាលថ្មីឆ្នាំ២០១៨-២០១៩ ខណៈក្លឹបស្ករគ្រាប់មួយនេះកំពុងឈរនៅលេខរៀងទី១២ គិតត្រឹមសប្តាហ៍ទី៦ មាន ៦ពិន្ទុផងដែរ៕