(ប៊ែកឡាំង)៖ ក្លឹបបាល់ទាត់ Borussia Dortmund រកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមភ្ញៀវ Nurnberg ដល់ទៅ ៧-០ នាយប់មិញនេះ ក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលថ្មីឆ្នាំ២០១៨-២០១៩ សប្តាហ៍ទី៥ គ្រាដែលកីឡាករខ្សែប្រយុទ្ធ Marco Reus ស៊ុតបាន ២គ្រាប់នៅកីឡដ្ឋាន Signal-Iduna-Park។

ក្នុងការប្រកួតពេញ ៩០នាទីក្លឹប Dortmund រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៧គ្រាប់ដែលគ្រាប់បាល់ទីមួយរកបានដោយកីឡាករ Jacob bruun Larsen នាទីទី៩ គ្រាដែលកីឡាករ Marco Reus រកបាន២គ្រាប់នាទីទី៣២ និងនាទីទី ៥៨ នឹងកីឡាករ Achraf Hakimi រកបាននៅនាទីទី៤៩ ខណៈកីឡាករ Manuel Akanji រកបាននាទីទី៧៤ ហើយកីឡាករ Sancho រកបាននាទីទី៨៥ និងកីឡាករ Weigl រកបានគ្រាបើចុងក្រោយនាទីទី៨៨។

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតក្នុងក្របខណ្ឌ Bundesliga ប្រចាំសប្តាហ៍ទី៥ ខណៈពេលនេះ Dortmund ឈរនៅលេខរៀងទី២ មាន១១ពិន្ទុ គ្រាដែលក្លឹបឈរលើកំពូលតារាងគឺក្រុមការពារជើងឯក Bayern Munich មាន ១៣ពិន្ទុ៕