(ភ្នំពេញ)៖ កាលពីថ្មីៗនេះ  កញ្ញា ទេព បូព្រឹក្ស ទើបតែបានបញ្ចេញ​ នូវស្នាដៃបទចម្រៀងថ្មី មានចំណងជើងថា «​DON’T TALK BOUT HATERS» បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ ទទួលរងនូវការរិះគន់ ពីសំណាក់ទស្សនិកជន ខណៈដែលចម្រៀងមួយបទនេះ កំពុងតែមានការទាក់ទាញខ្លាំង  ពោលគឺចម្រៀងរបស់កញ្ញា ទេព​បូព្រឹក្ស និពន្ធ និងបកស្រាយឡើង ក្នុងបំណង ថាឲ្យអ្នកដែល​ចាំតែរិះគន់នាងតែម្ដង​។

យ៉ាងណាមិញ គ្រាន់តែបទចម្រៀងនេះ បង្ហោះនៅលើបណ្ដាញសង្គមភ្លាម ស្រាប់តែតារាចម្រៀងប្រុស លោក សុគន្ធ ​ថេរ៉ាយុ បង្ហាញអារម្មណ៍ពេញចិត្តស្ដូកតែម្ដង ចំពោះ​បទចម្រៀងថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ខណៈកន្លងមកលោកក៏ធ្លាប់បានទទួលរងនូវការរិះគន់ខ្លាំងពីសំណាក់មហាជន ទៅលើការ​ប្រើប្រាស់សម្ភារៈនិយមផងដែរ​។

ជាក់ស្ដែង តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន​ លោក សុគន្ធ ​ថេរ៉ាយុ បានស៊ែរ ព្រមទាំងបានសរសេរសារយ៉ាងដូច្នេះថា «សុំស៊ែរបទនេះមួយដែរហើយ ត្រូវចិត្តខ្លាំងពេក Tep Boprek ជាពិសេសផ្ញើ​ជូនអ្នកដែលនិយាយថា (ចង់ទិញអីទិញទៅ ជិះឡានអីជិះទៅ កុំតែពេលឈឺប្រកាសរកជំនួយ) ស្អប់ពាក្យហ្នឹងណាស់ ហើយលុយគេសោះ ម៉េច​បានឈឺចាប់ម៉េស ចាំគេសុំជំនួយ ចាំដើរថាឲ្យគេ ចង់ថា ថាតែបុគ្គលទៅបានហើយ កុំរាលដាលដល់គេ នឹកឃើញម្តងៗចង់តែ.​.ហ៊ឹម ទៅ​ខ្ជិលនិយាយ»

មួយរយៈកន្លងតារាចម្រៀងស្រីរូបនេះ បានបញ្ចេញនូវបទ «​DON’T TALK BOUT HATERS​» ក្រោយពីកញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ លោក G-Devith បានទទួលរងនូវការរិះគន់ មិនសំចៃមាត់ពីអ្នកលេងបណ្ដាញសង្គម ។

តោះ! ស្ដាប់ទាំងអស់គ្នាមើល៍ តើបទនេះមានន័យឌឺដងធ្ងន់ធ្ងន់កម្រិតណា ដល់អ្នករិះគន់លើតារាស្រុកខ្មែរ?