(ភ្នំពេញ)៖ មន្រ្តីដឹកនាំ អត្តពលិកសីដក់កម្ពុជាបានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News  មុននេះក្រុមអត្តលិកនៃកីឡាសីដក់កម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ពានរង្វាន់ស្តេចថៃ King’s Cup 2018 ក្រោយយកឈ្នះសីដក់អូស្រ្តាលី នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានថៃធ្វើម្ចាស់ផ្ទះ។

ការប្រកួតក្នុងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ ក្រុមអត្តពលិកកម្ពុជា ដោយលទ្ធផលឈ្នះ ២-០ ក្នុងលទ្ធផលពិន្ទុសម្រាប់ សិតទី១ ២១-១៨ និង ២៥-២៤ នេះបើយោងតាមមន្រ្តីដឹកនាំថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News ពីប្រទេសថៃនារសៀលថ្ងៃពុធនេះ។

សម្រាប់កីឡាករទាំង ៥នាក់ដែលរបស់កម្ពុជាដែលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះមេដាយមាសនោះរួមមានកីឡាករ ជាតិ ខេមរិន្ធ, ហេង ដារ៉ាវុធ, ឈន សុខុម, សេន ស៊ីអ៊ិ និងកីឡាករ សន ចាន់ណេម ក្នុងចំណោមអត្តពលិក ២៦រូបដែលបញ្ជូនទៅប្រកួត King’s Cup 2018 នេះ៕