(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Neymar ចង់ឲ្យក្លឹបរបស់ខ្លួន Paris Saint-Germain (PSG) ទិញកីឡាករមិត្តរួមជាតិ Lucas Paqueta ដែលកំពុងលេងឲ្យក្លឹប Flamengo ក្នុងរដូវកាលដោះដូរកីឡាករខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

Lucas Paqueta របស់ក្លឹបអាជីព Flamengo លេងក្នុងលីគកំពូលប្រេស៊ីល Serie A ដើម្បីមានវត្តមានលេងនៅទីក្រុង ប៉ារីសនារដូវកាលក្រោយនេះ ឬអាចនិយាយបានថា ចាប់ផ្តើមជើងទី២ ក្នុងរដូវកាល Ligue 1 តែម្តង ខណៈកីឡាករលេងក្នុងតំណែងបម្រើ Paqueta មានវ័យ ២១ឆ្នាំ បច្ចុប្បន្នរកបាន ៧គ្រាប់ ក្រោយបង្ហាញខ្លួនបាន ៣៩ប្រកួតឲ្យ Flamengo។

Paqueta ក៏បានចូលលេងក្នុងជម្រើសជាតិសាំបាប្រេស៊ីល បាន ២ប្រកួតផង ជាមួយនឹងការជួយឲ្យក្លឹប Flamengo ឈ្នះពានរង្វាន់ Carioca បាន ១ដងកាលផងនារដូវកាលមុនឆ្នាំ២០១៧៕