(ភ្នំពេញ)៖ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២១ ក្រុម ភ្នំពេញក្រោន បានយកឈ្នះ ក្រុម បាតតារាង វេស្ទើនភ្នំពេញ នៅក្នុងលទ្ធផល ៦-០ នៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ២០១៨ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ម្សិលមិញនេះ។

អ្វីដែលសំខាន់ផងនោះ ការលេងរបស់ក្រុមទាំង២ ក្រុម ភ្នំពេញក្រោន  កីឡាករ TEIXEIRA JUNIOR VALCI លេខ ២៩ របស់ក្លឹប  ភ្នំពេញក្រោន បានទាត់បាល់បញ្ចូលទី ចំនួន៥គ្រាប់ ដែលទទួលបាន [HAT-TRICK] ៣គ្រាប់ នៅនាទី36 ,នាទី៤៤ និងនាទី ៤៩ និង ២គ្រាប់ទៀតនៅនាទី ៥៤, នាទី៩០+១៦ ដែលជួយអោយក្រុមឈ្នះ ក្លឹប វេស្ទើនភ្នំពេញ ៦-០ ដែលរួមបញ្ចូល១គ្រាប់ របស់ យើុ ម៉ូស្លីម ១០.នាទី ១៩ ក្នុងសប្តាហ៏ទី ២១ ពានរង្វាន់ Metfone Cambodian League។

គួបញ្ជាក់ផងដែរថា ក្រុម ភ្នំពេញក្រោន កាលពីសប្តាហ៍ទី២០កន្លងទៅ បានចាញ់ក្រុម អាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ ឆ្លងកាត់២១ប្រកួតកន្លងមកនេះ ភ្នំពេញក្រោន ឈ្នះ១០ដង ស្មើ៣ដង និងចាញ់៨ដង។ ចំណែកក្រុម វេស្ទើន កាលពីសប្តាហ៍ទី២០កន្លងទៅ បានចាញក្រុម អង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ៣-១ នៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ ឆ្លងកាត់២១ប្រកួតកន្លងមកដូចគ្នា គ្មានស្គាល់ជាតិឈ្នះឡើយសោះ ស្មើ១ដង និងចាញ់២០ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២១ ក្រុម ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និង៣៣ពិន្ទុ បានយកឈ្នះ វេស្ទើនភ្នំពេញ ដែលឈរនៅចំណាត់ថ្នាក់លេខ១២បាតតារាង មាន១ពិន្ទុប៉ុណ្ណោះ នៅតែបន្តការចាញ់ និងត្រូវជ្រុះចេញពីលីំគផងដែរ៕