(ភ្នំពេញ)៖ គុនខ្មែរកីឡាករ រិន សារ័ត្ន ត្រូវប៉ះកីឡាករចិន Fu Chang Xin ក្នុងព្រឹត្តិការណ៍ការប្រកួតប្រដាល់ One Championship Kingdom of Heroes ដែលការប្រកួតក្នុងប្រភេទកម្រិត Bantamweight នឹងធ្វើឡើងនៅថ្ងៃសៅរ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ នាសង្វៀន Impact Arena។

សម្រាប់គុនខ្មែរកីឡាករ រិន សារ័ត្ន ធ្លាប់ប្រកួតក្នុងកម្មវិធីប្រដាល់ One Championship បានចំនួន ៨ដង ឈ្នះ ៣ដង ចាញ់ ៥ដង មិនដែលស្មើ ចំណែកដៃគូប្រកួតកីឡាករចិន Fu Chang Xin ធ្លាប់ប្រកួតបាន ៩ដង ឈ្នះ ៨ដង ចាញ់១ដង មិនដែលស្មើដូចគ្នា។

ហើយក្នុងថ្ងៃនោះដែរក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ប្រភេទ WBC Super Flyweight World Championship រវាងកីឡាករម្ចាស់ផ្ទះថៃ Srisaket Sor Rungvasai ត្រូវប៉ះកីឡាករម៉ិចស៊ិច Iran Diaz គ្រាដែលកីឡាការិនីតៃប៉ិក Kai Ting Chuang ប៉ះកីឡាការិនីថៃ Stamp Fairtex ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ប្រភេទ Atomweight World Championship ផងដែរ៕