Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

PSG ហ៊ានឲ្យ Arsenal ៤៣លានដុល្លារ ដើម្បីយក Aubameyang ទៅលេងនៅបារាំង

23-05-2020 09:30

(ប៉ារីស)៖ ក្លិបជើងឯកបារាំង Paris Saint-Germain ចរចាទិញកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងតម្លៃ ៣៥លានផោន ដែលស្មើនឹង ៤៣លានដុល្លារពីក្លិបកាំភ្លើងធំ Arsenal។ នេះបើតាមការចេញផ្សាយដោយ Le10Sport។

កីឡាករអន្តរជាតិកាបុង Aubameyang នៅដល់កិច្ចសន្យារយៈពេល ១២ខែទៀតជាមួយក្លិបអង់គ្លេស ហើយក្លិបដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះ ក៏ត្រៀមលក់ចេញនៅ ២ទៅ៣សប្តាហ៍ខាងមុខនេះ បន្ទាប់ពី FC Barcelona និង Inter Milan មានការចាប់អារម្មណ៍។

បន្ថែមលើនេះ អតីតកីឡាករក្លិបអាល្លឹម៉ង់ Borussia Dortmund ខាងលើនេះ ត្រៀមជំនួសកន្លែង Edinson Cavani នៅ PSG ទៀតដែរ ដ្បិតកីឡាករអ៊ុយរ៉ាហ្គាយនឹងចាកចេញពីទឹកដី Parc des Princes នារដូវក្តៅខាងមុខ និងចង់ពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែមុតស្រួចថែមទៀត ជាមួយខ្សែប្រយុទ្ធដែលមានស្រាប់ Mauro Icardi, Kylian Mbappe និង Neymar ជាដើម។

Aubameyang ស៊ុតបាន ៦១គ្រាប់ ពីការចូលលេងបាន ៩៧ប្រកួតក្នុងក្លិបកាំភ្លើងធំ Arsenal គិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ មក៕