(សេអ៊ូល)៖ ក្លិបបាល់ទាត់អាជីព FC Seoul ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសកូរ៉េខាងត្បូងធ្វើការព្រមាន និងពិន័យជាប្រាក់ប្រមាណ ១០០លានវ៉ុន ដែលស្មើនឹង ៨១១៤០ដុល្លារអាមេរិក ពីបទយករូបតារាសិចស៊ីនៃប្រទេស ដាក់ក្នុងទីលានប្រកួតនាពេលថ្មីៗនេះ។

FC Seoul បានធ្វើការដាក់តាំងរូបតារាសិចស៊ីកូរ៉េប្រមាណ ៣០ផ្ទាំងនៅក្នុងកីឡដ្ឋានរបស់ខ្លួនក្នុងជំនួបដែលបានយក ឈ្នះក្រុមភ្ញៀវ Gwangju FC ត្រឹមលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលការប្រកួតទាំងឡាយនៅលីគកំពូល K-League 1 តម្រូវឲ្យលេងបិទទ្វារ ដើម្បីបញ្ចៀសការចម្លងជំងឺ COVID-19។

ភ្លាមៗនោះដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំក្លិប FC Seoul ក៏បានបញ្ជាក់ថា «ពួកគេមិនបានដឹងថា រូបភាពតារាសិចស៊ីទាំងនោះ គឺពិតជាប៉ះពាល់អារម្មណ៍ដល់យុវវ័យនោះទេ ហើយក្លិបក៏សូមធ្វើការអភ័យទោសផងដែរ ចំពោះរឿងដែលបានកើតឡើង។ ទង្វើទាំងនេះធ្វើឲ្យប៉ះពាល់កិត្តិយសស្រ្តី និងក្រុមគ្រួសារអ្នកគាំទ្រទៀតផង»

មួយវិញទៀត រូបស្រីសិចស៊ីខាងលើនេះ ក៏ត្រូវបានគេរកឃើញមានបំណងផ្សាយពាណិជ្ជកម្មសិច ដែលច្បាប់នៅកូរ៉េខាងត្បូងធ្វើការហាមឃាត់៕