(តូរីន)៖ សហព័ន្ធបាល់ទាត់អ៊ីតាលី IFF បានកំណត់កាលបរិច្ឆេទបិទបញ្ចប់រដូវកាលនេះត្រឹមថ្ងៃទី២០ ខែសីហាខាងមុខសម្រាប់ការប្រកួតលីគទាំង៣ ឆ្នាំ២០១៩-២០២០ នេះ ខណៈការប្រកួតត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែមីនា ដោយសារវិបត្តិ COVID-19 គ្រាដែលលីគ Serie A ដែលមាន ២០ក្រុមកំពុងប្រជែងដោយនៅសល់ ១២ប្រកួតទៀតត្រូវបញ្ចប់ គ្រាដែលក្រុម Juventus កំពុងតែឈរលើកំពូលតារាងរកបាន ៦៣ពិន្ទុក្នុងដៃ។

តាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សហព័ន្ធបាល់ទាត់អ៊ីតាលី បានកំណត់កាលបរិច្ឆេទបិទបញ្ចប់រដូវកាលនេះត្រឹមថ្ងៃទី២០ ខែសីហាខាងមុខ ហើយបច្ចុប្បន្នលីគ Serie A ក្រុមដែលកំពុងឈរនៅ Top 4 មានក្រុមកំពូលតារាង Juventus, Lazio, Inter Milan និង Atalanta ខណៈក្រុមដែលមានពិន្ទុប្រដេញគ្នានោះ គឺ Juventus រកបាន ៦៣ពិន្ទុ និង Lazio រកបាន ៦២ពិន្ទុឈរនៅលេខ២។

ក្រុមដែលកំពុងជួបវិបត្តិត្រូវកាត់ចេញពីលីគកំពូលមានដូចជា ក្រុម Lecce មាន ២៥ពិន្ទុ និងក្រុម SPAL ហើយក្រុម Brescia រកបានតែ ១៨ពិន្ទុដូចគ្នា ខណៈការប្រជែងក្របខណ្ឌ Serie C ដែលមាន ៦០ក្រុមដែលបែងចែកជា ៣តំបន់ បានកំពុងជួបវិបត្តិហិរញ្ញវត្ថុ ខណៈការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២០៕