(ម៉ូនិច)៖ អ្នកចាំទីដៃទី១ Manuel Neuer បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្រុម Bayern Munich រហូតដល់ឆ្នាំ២០២៣ ដែលស្ថិតក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយផ្ទេរមកពីក្រុម Schalke កាលពីឆ្នាំ២០១១។

គិតត្រឹមពេលនេះរូបគេបានឈ្នះរង្វាន់លីគកំពូលអាល្លឺម៉ង់ ៧ដង។​ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

បុរសវ័យ ៣៤ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Neuer នឹងបន្តចំណាយពេលលេងឲ្យ Bayern Munich ៣ឆ្នាំបន្តទៀតក្រោយគិតត្រឹមបច្ចុប្បន្នរូបគេបង្ហាញខ្លួនបាន ៣៧៥ប្រកួតចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០នេះក្នុងនោះលើកពានរង្វាន់ក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់មានដូចជាពាន Bundesliga, DFB Pokal, German Supercup​ និងជាក្រុម Schalke បានលើកពាន Liga Pokal។

Neuer ក៏បានរួមចំណែកជួយក្រុម Bayern Munich លើកពានរង្វាន់ក្របខណ្ឌអឺរ៉ុប UEFA Champions League ១លើកនិង​Club World Cup ជាមួយនឹងពាន UEFA Super Cup ខណៈពានកម្រិតពិភពលោក FIFA World Cup ជាជម្រើសជាតិអាល្លឺម៉ង់ និងពាន Confederations Cup ផងដែរ៕