(ម៉ុងត្រេអាល់)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការប្រកួតប្រណាំង​រថយន្តកម្រិតពិភពលោក Formula 1 នៃព្រឹត្តិការណ៍ Canadian Grand Prix 2020 នៅប្រទេសកាណាដា ត្រូវបានគណៈកម្មការ​សម្រេចពន្យារពេលហើយ ក៏ដោយសារវិបត្តិវិរុសឆ្លង COVID-19 នាពេលបច្ចុប្បន្នក្នុងសកលលោក ហើយនេះក៏ជាកម្មវិធីធំមួយ ក្នុងចំណោមការប្រណាំងទាំង៨ ដែលត្រូវបានផ្អាកនោះ។

នេះជាការពន្យារការប្រកួតមួយក្នុងចំណោមការប្រណាំងលើកទី៩ របស់កម្មវិធី Canadian GP 2020 ហើយក៏ជាការផ្អាកកម្មវិធីប្រណាំងរថយន្ត Formula 1 ទាំង ៨កម្រិតពិភពលោកដោយសារវិបត្តិ COVID-19 ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា។

លោក Francois Dumontier ប្រធានគ្រប់គ្រងសបព័ន្ធ Canadian GP បានបង្ហាញអារម្មណ៍ថា «លោកពិតជាមានមោទនភាព​ក្នុងការសម្រេចចិត្តខាងលើនេះ ក្នុងការរកឃើញនៅវិធីដ៏អស្ចារ្យរបស់ផ្នែកបចេ្ចកទេស នៅផែនការមួយក្នុងពេលជួបវិបត្តិនេះ ហើយនេះក៏ជាការខកខានដោយសារវិបត្តិវិរុសឆ្លងមួយ ខណៈកម្មវិធីប្រណាំងបានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៨មក»