(ប្រទេសចិន)៖ ករណីអ្នកជម្ងឺស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនបើគិតត្រឹមថ្ងៃទី ៤ ខែមេសាត្រូវបានគេឲ្យដឹងថា មានចំនួន៣៣៣៥នាក់។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTNនាបេលកន្លងទៅ

នៅថេរៈវេលាម៉ោង ១០ព្រឹក៤មេសាទង់ជាតិចិនទូទាំងផ្ទៃប្រទេស ចិនទាំងអស់រួមមានទីតាំងស្ថានទូតព្រមទាំងស្ថានកុងស៊ុល នៅឯក្រៅប្រទេសបានធ្វើការរៀបចំបង្ហូតទង់ជាតិ ឡើងត្រឹមពាក់កណ្ដាលដង ដើម្បីជាកិច្ចសញ្ញាណចូលរួមរំលែកទុក្ខចំពោះអ្នកជម្ងឺ និងបុគ្គលិកពេទ្យទាំងអស់ដែលបានស្លាប់ដោយសារការរុករាតត្បាតវីរុស ដ៏កាចសាហាវនេះ៕