(នីយ៉ុង)៖ លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានលើកឡើងថា ព្រឹត្តិការណ៍ពានរង្វាន់ Champins League និង Europa អានឹងត្រូវលុបចោល ប្រសិនបើជំងឺផ្លូវដង្ហើម COVID-19 បន្តអូសបន្លាយដល់ខែកញ្ញា ឆ្នាំ២០២០។

តែយ៉ាងណា បុរសជាជនជាតិរ៉ូម៉ានីខាងលើនេះ ក៏លើកទឹកចិត្តឲ្យមានការប្រកួតបិទទ្វារ នៅក្រោមគម្រោងដែល អាចនឹងធ្វើឡើងនៅទឹកដីកណ្តាលថែមទៀតផង។

លោក Ceferin បានថ្លែងប្រាប់ ZDF ថា «យើងមិនអាចរង់ចាំការប្រកួតរហូតដល់ខែកញ្ញា ឬខែតុលានោះទេ តែយើងអាចលេងបិទទ្វារបាន តែប្រសិនបើអាជ្ញាធរមិនអនុញ្ញាតនោះ ក៏មិនអាចកើតឡើងបានដែរ»

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ដែលតែងតែមានជារៀងរាល់ឆ្នាំ Champions League និង Europa League តាមគម្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តែត្រូវបានលើកពេល ដោយពុំទាន់រកឃើញការ ត្រឡប់មកវិញ ដោយសារការរីករាល COVID-19 ដ្បិតកម្មវិធីនេះបានដំណើរការដល់វគ្គ ១៦ក្រុមចុងក្រោយដូចគ្នា៕