(ភ្នំពេញ)៖ ការត្រឡប់មកវិថីសិល្បៈវិញ របស់ក្រុមចម្រៀងបុរស Rizer ពិតជាមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ ដោយបានបញ្ចេញនូវចម្រៀងថ្មីជាបន្តបន្ទាប់ សុទ្ធសឹងតែជាប្រភេទ Original Song ថ្មីៗនេះក្រុមច្រៀង ដែលកំពុងពេញនិយម សម្រាប់មិត្តយុវវ័យមួយនេះ បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ក្រោមចំណងជើងថា «រយលានអនុស្សារ» ដែលក្នុង MV ចម្រៀងមានបង្ហាញទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង និងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតរបស់កម្ពុជា។

ជាការកត់សម្គាល់ បន្ទាប់ពីបញ្ចេញនូវចម្រៀងពិរោះៗជាច្រើនដូចជាបទ «សំឡេងបេះដូង», បទ «ចងចាំ», ងាកមកបទថ្មី «រយលានអនុស្សារ» នេះវិញ គឺពិតជាពិរោះយ៉ាងខ្លាំង ជាមួយនឹងសាច់ភ្លេងកន្ត្រាក់អារម្មណ៍​​ រួមផ្សំជាមួយនឹងអត្ថន័យរៀបរាប់ពីរឿងស្នេហា មនោសញ្ចេតនាយុវវ័យសម័យថ្មី និងមានគុណភាពវីដេអូខ្ពស់ គួបផ្សំជាមួយទឹកដមសំនៀងរបស់សមាជិកក្រុមពិរោះរណ្តំផងនោះ កាន់តែធ្វើឲ្យចម្រៀងមួយបទនេះ ទទួលបានការគាំទ្រច្រើនពីមិត្តអ្នកស្តាប់។

តោះ! ចង់ដឹងថាចម្រៀងនេះពិរោះកម្រិតណានោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖