(ភ្នំពេញ)៖ ការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២០ ក្នុងសប្តាហ៍ទី៣ ជើងទី១ ក្រុមខ្លាំងបឹងកេតត្រូវប្រជែង ៣ពិន្ទុជាមួយណាហ្គាវើល ខណៈក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមកងយោធពលខេមរភូមិន្ត ដែលការប្រកួតនឹងត្រូវធ្វើឡើងនាថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នេះតែម្តង។

បឹងកេត បានកំពុងតែឈរលេខរៀងទី៥ បណ្តោះអាសន្នដោយរកបានតែ ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ មិនដែលចាញ់ ខណៈណាហ្គា ក៏រកបានតែ ៣ពិន្ទុ ក្រោយរកបានជ័យជម្នះ១ ពី១ប្រកួតរបស់ខ្លួន។ ជំនួបរវាងក្រុមខ្លាំងទាំងពីរនឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋានខេមបូឌាអេវេ។

សម្រាប់ការប្រកួតគូផ្សេងទៀតក្នុងសប្តាហទី៣ នៃលីគកំពូលកម្ពុជារួមមាន៖

ការប្រកួតនាថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈមាន៖
១៖ អគី្គសនីកម្ពុជា ប៉ះ យុវជនបាទី U18
២៖ បឹងកេត ប៉ះ ណាហ្គាវើល
៣៖ ភ្នំពេញក្រោន ប៉ះ អាស៊ីអឺរ៉ុបយូណាយធីត។

ការប្រកួតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ រួមមាន៖
១៖ វិសាខា ប៉ះ សូទីឡូអង្គរ
២៖ ព្រះខ័នរាជស្វាយរៀង ប៉ះ កងយោធពលខេមរភូមិន្ទ
៣៖ អង្គរថាយហ្គឺរ ប៉ះ គីរីវង់សុខសែនជ័យ៕