(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតសប្តាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង ១២នោះមានដូចជា៖

ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០រួមមាន៖

-ណាហ្គាវើល ២-១ នគរបាលជាតិ
- បឹងកេត ១-០ វិសាខា
- គិរីវង់សុខសែនជ័យ ២-៤ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
- កងយោធពលខេមរភូមិន្ទ ២-០ អាស៊ីអឺរ៉ុប យូណាយធីត
- យុវជនបាទី U18 ០-៧ ភ្នំពេញក្រោន
- សូលទីឡូអង្គរ ០-៤ អង្គរថាយហ្គឺរ។

សូមបញ្ចាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២ នេះ ក្រុមភ្នំពេញបានឈរនៅលើកំពូលតារាងវិញ និងមាន៦ពិន្ទុ បន្ទាប់ពីបានយកឈ្នៈក្រុមយុជនបាទី យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៧-០ កាលពីម្សិលមិញ៕