(ប៉ាគីស្ថាន)៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CGTN បានឲ្យដឹងថា ប្រទេសប៉ាគីស្ថានអាចទំនងជានឹងធ្វើការទិញនូវថ្នាំសំលាប់សត្វល្អិតពីប្រទេសឥណ្ឌាមក ដោយអាចនឹងធ្វើការឆ្លងកាត់តាមផ្លូវពាណិជ្ជកម្មចេញពីទីក្រុងញូវដេលី ដែលមធ្យោបាយធ្លាប់ត្រូវបានគេហាមឃាត់កាលពីឆ្នាំកន្លងទៅរួចមកហើយ។

នេះបើយោងតាមការធ្វើកោសល្យវិច្ឆ័យពីមន្ទីរកសិកម្មបាឡូជីស្ថានបានឲ្យដឹងថា ភោគផលដំណាំចំនួន ៨០ម៉ឺនហិកតា ត្រូវបានបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរដែលក្នុងនោះរួមមានដូចជា មើមដំឡូងមី ស្រូវសាលី ខ្ទឹមបារាំង និងដំណាំកប្បាសជាច្រើនទៀតទៅដល់បូករួមទាំងស្មៅ និងដីដែលមានជីវជាតិទាំងអស់។

យុទ្ធនាការសំខាន់បំផុតនៅពេលនេះពោលគឺការកំចាត់ជម្រកនៃពពួកសត្វកណ្តូបអស់ទាំងនោះ ដើម្បីជាការកែប្រែស្ថានការណ៍ជូនដល់បងប្អូនប្រជាជនកសិករបណ្ដោះអាសន្នសិន។

ប្រទេសប៉ាគីស្ថានបានចាប់ដៃជាមួយនឹងអង្គការកសិកម្ម និងស្បៀងអាហារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរកំណត់ពីការគ្រប់គ្រងការវាយប្រហារអំពីពពួកសត្វកណ្តូប ដោយផ្ដោតលើការបញ្ចុះបញ្ចូលទឹកឲ្យបានគ្រប់គ្រាន់ និងធ្វើការអនុវត្តកសិកម្មដែលធន់ទៅនឹងនឹងការប្រែប្រួលនៃអាកាសធាតុ។

ទីភ្នាក់ងារ FAO ក៏បានប្រគល់នូវកម្មវិធីសហប្រតិបត្តិការបច្ចេកទេស ឲ្យធ្វើការសហការជាមួយនឹងមូលធនស្រាវជ្រាវសន្តិសុខស្បៀងជាតិ ដែលភ្នាក់ងារ FAO នឹងធ្វើការប្រគល់ជាទឹកប្រាក់ចំនួន ៧០០,០០០ដុល្លារសហរដ្ឋអាមេរិច ទៅដល់ប្រទេសប៉ាគីស្ថាន សម្រាប់ទប់ទល់ និងបង្កើនជាវិធានការនៃការកំចាត់ពពួកសត្វកណ្ដូបអស់ទាំងនោះចោល ព្រោះអង្គការយល់ឃើញថា ដរាបណាស្ថានការណ៍នេះស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ប្រទេសប៉ាគីស្ថាននឹងអាចចៀសផុតពីគ្រោះមហន្តរាយមួយនេះបាននាពេលអនាគត៕