(ស្វាយរៀង)៖ ការប្រកួតសប្តាហ៍ទី៣ មាន១០ប្រកួត នៃពាន់រង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ ដែលប្រកួតធ្វើឡើង នៅថ្ងៃទី២០-២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការប្រកួតថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៖
*អធិរាជថ្មស vs គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូត

ការប្រកួតថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖
*ស្រមោចក្រហម vs MST FC
*STARS MAN vs លីង គួយ FC

ការប្រកួតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០៖
*បក្សី ស្វាយរៀង vs យុវជនពោធិ៍ថ្មី
*ALL MAN FC vs យុវជនសង្កាត់ស្វាយតឿ
*យុវជនភូមិព្រៃធ្លក vs Thanks AI Cambodia

ការប្រកួតថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០៖
*សសយក ឃុំរមាំងថ្កោល vs គ្រូ វិ ហ ស ស្វាយជ្រំ
*សសយក ស្រុករមាសហែក vs រមាសក្រហម
*សសយក ស្រុកចន្ទ្រា vs សសយក ក្រុង ស្វាយរៀង
*កាំភ្លើងធំស្កាយ vs សសយក សង្កាត់ចេក

ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុបប្រមាណ១,៥០០នាក់។ ការប្រកួត ធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលាន កីឡដ្ឋាន ខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។

លក្ខ័ណចូលរួមក្រុមកីឡាទាំងអស់ ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី ១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត ១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន ៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។

រូបមន្តនៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែក ក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។

គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕