(ភ្នំពេញ)៖ សំឡេងហ៊ោកញ្ជ្រៀវវ និងទឹកមុខសប្បាយរីករាយពីអ្នកគំាទ្រ SMALLWORLD SMALLBAND ក្រុម តូច ក្នុងឱកាសនៃការប្រកាស ស្វាគមន៍ជាផ្លូវ ក្រុមចម្រៀងនេះ ជាទូតសុឆន្ទៈ របស់ទឹកក្រូចអាយស៍ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្ត និង ត្រេកអរ ជាមួយនឹងព្រឹត្តិការណ៍នេះ។

កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ដែលមកចូលរួមកម្មវិធី បានឱ្យដឹងថា កញ្ញារំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ ដើម្បីបានជួបក្រុមតូច។ កញ្ញាបន្ថែមថា៖ «អ្វីដែលសំខាន់ បានជួបគាត់ផ្ទាល់ហើយបានកាដូឡើងច្រើន និង ហត្ថលេខា ទៀត»

សម្រាប់អ្នកគាំទ្រម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។ លោកបញ្ជាក់ដូច្នេះថា៖ «និយាយទៅ ខ្ញុំពេញចិត្តការរៀបចំទាំងអស់ របស់ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ ព្រោះខ្ញុំជា អ្នកចូលចិត្តញុំាទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងតែម្តង។ អ៉ីចឹងមកថ្ងៃនេះចំណេញខ្លាំង ហើយសប្បាយខ្លំាង»

ចំណែក លោក រ៉ុងសុភីដេវីដ សមាជិកក្រុម SMALLWORLD SMALLBAND ក្រុមតូចវិញ បានឱ្យដឹងថា លោកពិតជារីករាយ ដែលក្រុមត្រូវបានជ្រើសរើសជាទូតសុឆន្ទៈ របស់ទឹកក្រូចអាយស៍ ជាភេសជ្ជៈកូឡា ដែលទទួលបានការគំាទ្រខ្លាំង។ ក្រុមតូចនឹងនាំមកនូវការកម្សាន្ត ដែលដឹកនាំដោយទឹកក្រូចអាយស៍ តាមរយៈការប្រគំតន្រ្តី និងព្រឹត្តិការណ៍ផ្សេងៗផងដែរ៕