(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ គេហាក់សង្កេតឃើញ តារាចម្រៀងវ័យក្មេង សំឡេងលន្លង់លន្លោចក្រអួនក្រអៅ ក្នុងផលិតកម្ម Galaxy Navatra កុមារា ធឿន បុរី ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសនោះ រាល់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះ គឺមានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់។ ជាក់ស្ដែងថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវបទចម្រៀង របស់ធឿន បុរី មួយបទទៀតហើយ ដែលមានចំណងជើងថា «ដណ្ដឹងបងទៅ» ខណៈដែលចម្រៀងមួយបទនេះ ក៏កំពុងផ្ទុះការគាំទ្រខ្លាំងណាស់ដែរ ពីសំណាក់មហាជន។

ជាការពិតណាស់ ទស្សនិកជនហាក់ធ្វើការចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងថ្មី របស់តារាចម្រៀងក្មេងវ័យ តែមានទឹកដមសំឡេងដូចមនុស្សធំ កុមារា ធឿន បុរី ដែលមានចំណងជើងថា «ដណ្ដឹងបងទៅ» ព្រោះថាបទចម្រៀងមួយនេះ មិនត្រឹមតែមានចំណងជើងប្លែក នោះទេ ថែមទាំងមានអត្ថន័យ និងការបកស្រាយបានយ៉ាងពីរោះ ពោរពេញទៅដោយទឹកដមសំឡេងក្រអួនក្រអៅ របស់ធឿន បុរី តែម្ដង។ អ្វីដែលជាភាពទាក់ទាញ និងចាប់អារម្មណ៍ពីទស្សនិកជននោះគឺ ទៅលើចំណងនៃបទចម្រៀង និងអត្ថន័យផ្ទាល់តែម្ដង ពោលគឺធ្លាប់តែប្រុសទៅដណ្ដឹងស្រី តែប្រុសក្មេងធឿន បុរី ឲ្យស្រីទៅដណ្ដឹងខ្លួនទៅវិញ។

តាមរយៈបទចម្រៀងមួយបទនេះផងដែរ កុមារា ធឿន បុរី ពិតជាទទួលបានការកោតសរសើរ យ៉ាងច្រើនពីទស្សនិកជន ព្រោះថាត្បិតតែមានវ័យនៅក្មេងក៏ពិតមែន តែកុមារារូបនេះ ពិតជាមានទឹកដមសំឡេងពីរោះពីធម្មជាតិ និងពោរពេញទៅដោយសមត្ថភាពសិល្បៈពេញខ្លួនតែម្ដង។

ដើម្បីជ្រាបកាន់តែច្បាស់ថា «ដណ្ដឹងបងទៅ» របស់ ធឿន បុរី ពីរោះ និងមានអត្ថន័យ យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ នូវចម្រៀងមួយបទនេះ ទាំងអស់គ្នា៖