(ភ្នំពេញ)៖ មហាជនគ្រប់មជ្ឈដ្ឋានច្បាស់ជាបានស្គាល់ស្រាប់មកហើយ ចំពោះតារាសម្តែង និងជាតារាចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ ព្រោះនាងចូលចិត្តធ្វើអ្វី ដែលប្លែកៗពីគេ ដើម្បីបង្កភាពសប្បាយរីករាយ និងផ្ទុះសំណើចដល់មហាជនអ្នកគាំទ្រ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ទូច ស្រីល័ក្ខ ហាក់ប្លែងខ្លាំងជាមុន ដោយបានផ្លាស់ប្តូរម៉ូតសក់ កាត់ខ្លី បង្វែរចំណីអារម្មណ៍ប្លែកមួយបែបទៀត។ យ៉ាងណាមិញ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់នេះ អ្នកម្តាយរូបស្រស់ ទូច ស្រីល័ក្ខ បានបង្ហោះសារយ៉ាងវែងមានអត្ថន័យអគុណឪពុកម្តាយ និងចង់ប្រាប់ទស្សនិកជនថា «ខ្លួនក្លាយជាស្ត្រីមេម៉ាយ»។

សាររបស់ទូច ស្រីល័ក្ខ មានខ្លឹមសារយ៉ាងដូច្នេះថា «ជីវិតរបស់មនុស្សយេីងម្នាក់ៗ មិនអាចមេីលដឹងថា ថ្ងៃស្អែកទៅជាយ៉ាងណានោះទេ ខ្ញុំពិតជាអរគុណ ដល់ឱពុកម្តាយរបស់ខ្ញុំ បានផ្តល់ពេលវេលាមួយ ដែលខ្ញុំគិតថា មិនមានថ្ងៃនេះវិញបានម្តងទៀត តែគាត់បានផ្តល់ជាកំលាំងចិត្តដ៏ធំសំរាប់ខ្ញុំ មេីលថែរ និងតែងតែប្រាប់ខ្ញុំថា កូនត្រូវរស់នៅក្នុងសង្គម ដែលគេត្រូវការយេីង កូនមានក្រុមគ្រួសារ ដែលអាចផ្តល់ភាពកក់ក្តៅឲ្យកូនបាន កូនកេីតមកមានឪពុកម្តាយ តាំងពីកូននៅតូច ម្តាយឱពុកឯណាទៅដាច់ចិត្តទុកកូនចេាល»។

ទូច ស្រីល័ក្ខ បន្តថា «ម្តាយឪពុករបស់ខ្ញុំ ជាឪពុកម្តាយមានចិត្តទំលាយ ដេាយមិនដែលហាមចិត្ត និងបង្អាក់ទឹកចិត្តកូន ឲ្យមានកូនចិត្តគិតអីអវិជ្ជាមានជាដាច់ខាត។ ពួកគាត់បង្រៀនកូនៗដេាយពាក្យមិនជេរ មិនស្រែកឲ្យគ្នា រៀនយល់ថា ការគេារពនិងផ្តល់តំលៃ ដេាយមិនមេីលងាយគេ និងវាយតំលៃគេតែសំបកក្រៅយ កូនត្រូវចាំថា គ្មាននរណាម្នាក់កេីតមកមិនធ្លាប់ជួបរឿងអតីតនោះទេ បេីក្រុមគ្រួសារគេមិនមេីលឃេីញតំលៃរបស់កូន កូនត្រូវមិនខឹងនឹងគេទេ ព្រោះគេមិនបានផ្តល់ឱកាសរបស់គេចង់ស្គាល់ពីកូន»។

ទូច ស្រីល័ក្ខ បន្ថែមថា «មេម៉ាយមានអីមិនល្អកូន គេស្អប់កូនមេម៉ាយគេមេីលងាយកូន កូនមានអីត្រូវកុំខឹងនឹងគេ ព្រោះគេមិនទាន់ជួបកូនណានៅមេម៉ាយ បេីគេមានកូនស្រីមេម៉ាយ ប្រាកដណាស់ជម្រៅចិត្តគេនឹងច្បាស់ហេីយ កាន់តែឲ្យតំលៃកូន។ កូនមេម៉ាយមែនពិត តែចិត្តកូនក្លាហាន មានការងារ ចិញ្ជឹមកូនដេាយខ្លួនឯង កូនអាចមានសម្ថតភាពបង្រៀនគេ ឲ្យស្តាប់ពីកិច្ចការងារសង្គម កូនគឺជាកញ្ចក់ ដែលអាចឆ្លុះឲ្យមនុស្សគ្រប់គ្នាមេីលឃេីញតាមរយៈកូន។ បេីក្រុមគ្រួសារគេមិនឲ្យតំលៃកូន កូនឈប់ខ្វល់ទៀត មេម៉ាយមានអីមិនល្អ?»។

គួរជម្រាបថា ទូច ស្រីល័ក្ខ គឺជាតារាសម្តែង និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ក្នុងប្រទេសកម្ពុជា។ តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនគាំទ្រ តាមរយៈការច្រៀងនូវបទ ប្រពៃណី មនោសញ្ចេតនា និងចម្រៀងជាច្រើនប្រភេទទៀត។ មិនតែប៉ុណ្ណោះ ការសម្តែងរបស់នាង ក៏មិនអន់នោះដែរ និយាយរួមត្រូវសើចគឺសើច ត្រូវយំគឺហូរទឹកភ្នែកមកឯងៗតែម្តង៕