(តូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus បានឡើងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia ក្រោយយកឈ្នះក្រុម Roma ក្នុងលទ្ធផល ៣-១ ខណៈខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯងក្នុងការប្រកួតនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០នាកីឡដ្ឋាន Allianz។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo បានបើកការនាំមុខ ២គ្រាប់ម្នាក់ឯងនៅនាទី ២៦និងនាទី ៣៨ ក្រោយពេលមិត្តរួមក្រុម Bonucci រកបាននៅនាទីចុងវគ្គទី ១នៅនាទី ៤៥+២ ខណៈគ្រាប់បាល់ ១គ្រាប់របស់ក្រុម Rome បានកើតចេញពីការធ្វេសប្រហេសពីសំណាក់អ្នកចាំទីចាស់វស្សា Gianlugi Buffon នៅនាទី ៥០នៃវគ្គទី ២ ហើយនេះគ្រាប់បាល់ក្នុងចំណោម ១៣គ្រាប់ដែលកីឡាករ Ronaldoរកបាននៃ ១០ប្រកួតចុងក្រោយនេះ។

ហើយក្រុមកំពុងឈរកំពូលតារាងលីគ Serie A របស់អីតាលី Juventus និងអាចជួបក្រុម AC Milan ឬក្រុម Torino នៅវគ្គផ្តាច់ព្រ័ត្រក្រោយពេលក្រុមទាំងពីនេះជួបគ្នានៃវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Stadio Giuseppe Meazza នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០នេះរួចរាល់៕