(ភ្នំពេញ)៖ បទច្រៀងល្បីកាលពីជាង១ទសវត្សមុន គឺបទ «ផ្ការោយមុនរដូវ» ដែលទស្សនិកជនតែងតែលឺក្នុងរឿងចិនល្បី គឺរឿង «តុលាការមុខដែក» ពេលនេះត្រូវបានតារាចម្រៀងប្រុសលោក អែនឌី យកមកច្រៀងឡើងវិញ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន។ ក្រៅពីលើកយកបទនេះ​ក៏មានចម្រៀងមួយផ្សេងទៀត គឺបទ «ស្នេហ៍ផ្អែមដូចទឹកឃ្មុំ» ត្រូវបានតារារូបនេះលើកយកមកច្រៀងឡើងវិញផងដែរ ដោយមានការចូលរួមសម្តែងជាមួយកញ្ញា ពេជ្រ អាវីហ្សា។

ខណៈបុណ្យចូលឆ្នាំចិន និងវៀតណាមមកដល់ តារាចម្រៀងប្រុសលោក អែនឌី បានចេញចម្រៀង Cover ២បទ ដើម្បីកំដរអារម្មណ៍ទស្សនិកជនក្នុងពេលវេលាឆ្នាំថ្មីមកដល់។ ជាមួយនឹងសំនៀងមានទឹកដមពិរោះ ក្នុងចម្រៀងបែបស្នេហាផ្អែមល្ហែម រួមទាំងកាយវិការសម្តែងសមសួនពីសំណាក់លោក អែនឌី និងកញ្ញា ពេជ្រ អាវីហ្សា ផងនោះ កាន់តែធ្វើឲ្យចម្រៀងទាំងពីរបទនេះ មានភាពទាក់ទាញតែម្តង។

ពិតណាស់បទ «ផ្ការោយមុនរដូវ» ជាសំនៀងដើមរបស់តារាចម្រៀងជើងចាស់ លោក នូ ស៉ឹប និងបទ «ស្នេហ៍ផ្អែមដូចទឹកឃ្មុំ» ជាសំនៀងដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា។

ទស្សនិកជនចង់ដឹងថាលោក អែនឌី បកស្រាយចម្រៀងខាងលើពិរោះកម្រិតណាស់នោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖