(ភ្នំពេញ)៖ ថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងតារាចម្រៀងសម្លេងស្រទន់ សម្តីផ្អែម រូបសម្រស់សមសួន កញ្ញា សុខ ពិសី ដោយនាងមិនត្រឹមតែច្រៀងបានពីរោះប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្រស់ផូរផង់ទៀតផង ខណៈថ្មីៗនេះនាងរំលេចសម្រស់យ៉ាងទាក់ទាញ ក្នុងឈុតបុរាណយ៉ាងស័ក្តិសម និងស្រស់សោភា ធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា។

ជាមួយនឹងរូបថតជាច្រើនសន្លឹកក្នុងគ្រងឈុតកូនក្រមុំបែបបុរាណ កញ្ញា សុខ ពិសី ទទួលបានពាក្យសរសើរពីសំណាក់ហ្វេនៗជាច្រើនតាមរយៈសារ Comment ក្នុងបណ្តាញសង្គម។ សម្រាប់តារាចម្រៀងមួយដួងនេះ មិនថានាងស្លៀកសម្លៀកបំពាក់បុរាណ ឬសម័យនោះទេ គឺតែងតែមានភាពលេចធ្លោរជានិច្ច ព្រោះនាងមានអ្នកគាំទ្រជាច្រើន មិនតែប៉ុណ្ណោះ រាល់ស្ទីលនៃការស្លៀកពាក់របស់នាង ត្រូវបានអ្នកគាំទ្រជាច្រើន ចំឡងយកទៅស្លៀកតាម ព្រោះពួកគេស្រលាញ់ និងចូលចិត្តកញ្ញា សុខ ពិសី។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថាកញ្ញា សុខ ពិសី គ្រងឈុតបុរាណស្រស់ស្អាតដ៏កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖