(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ សម្រស់ទាក់ទាញ ទឹកមុខមានមន្តស្នេហ៍ កំពុងមានប្រជាប្រិយភាព កញ្ញា គឹម ហួរ ត្រូវបានទស្សនិកជន គឺជាតារាសម្តែងស្រីមួយរូប ដែលកំពុងចាប់អារម្មណ៍ច្រើនពីសំណាក់ប្រិយមិត្ត ជាពិសេសផលិតករនានា គយគន់ ទាក់ទងសម្តែងភាពយន្ត។ ក្រៅសិល្បៈ តើតារាស្រីរូបនេះមានប្រវត្តិជិវិតយ៉ាងណា? កញ្ញា គឹម ហួរ នឹងចូលមក បង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ កញ្ញា គឹម ហួរ បច្ចុប្បន្នត្រូវបានទស្សនិជនជាច្រើនទទួលស្គាល់ថាជាតារាស្រីជួរមុខមួយដួង ព្រោះបើនិយាយពីសមត្ថភាព វោហារស័ព្ទគឺ ត្រូវបានមហាជនជក់ចិត្តតែម្តង ខណៈការសម្តែងវិញ គឺបានយ៉ាងល្អ សឹងតែធ្វើឱ្យទស្សនិកជនស្អប់ខឹងគ្រប់គ្នា ពេលសម្តែងជាតួកាចឆ្នាស់ និងសឹងតែធ្វើឲ្យទស្សនិកជនហូរទឹកភ្នែកគ្រប់គ្នា ពេលសម្តែងតួស្លួត។ ក្រៅពីនេះ ងាកមកជីវិតផ្ទាល់ខ្លួន តើតារាស្រីរូបនេះមានប្រវត្តិជីវិតយ៉ាងណាទៅ?

ទន្ទឹមគ្នានេះ រាល់ចម្ងល់ខាងលើ ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើនទៀត កញ្ញា គឹម ហួរ នឹងមកបង្ហាញប្រាប់ទស្សនិកជនឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)