(ភ្នំពេញ)៖ និយាយពីឈ្មោះ កញ្ញា តន់ ច័ន្ទសីម៉ា នរណាក៏ស្គាល់តារាពន្លកថ្មីនេះដែរ។ ចូលដល់ឆ្នាំ២០២០ នាងហាក់រីកមុខរីកមាត់ខ្លាំង ក្រោយត្រូវបានផលិតផល Galaxy Navatra លើកមុខមាត់ និពន្ធបទថ្មីឲ្យជាបន្តបន្ទាប់ ជាពិសេសគ្រប់បទរបស់នាង​សុទ្ធតែផ្ទុះខ្លាំងក្នុងវិស័យចម្រៀងបែបយុវវ័យតែម្តង។ យ៉ាងណាមិញ ហាក់ប្លែកអារម្មណ៍បនិ្តច ពេលនេះ តន់ ច័ន្ទសីម៉ា បានបង្ហាញខ្លួន​ក្នុងចម្រៀងថ្មីមួយបទទៀតហើយ គឺជាចង្វាក់តាលុង​ ដើម្បីអបអរឆ្នាំថ្មី។

ពិតណាស់ផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញចម្រៀងថ្មីមួយបទច្រៀងដោយ តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «ក្រមុំឦសានក៏លាបឡេ»។ ងាកមកចំណងជើងនៃបទចម្រៀងវិញ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសំដៅលើក្រមុំៗ សម័យឥឡូវស្អាតៗ និងលាបឡេគ្រប់គ្នាផងដែរ សូម្បីតែក្រមុំខាងភាគឦសាន។ ដោយឡែក សម្រាប់ទឹកដមសំនៀងរបស់ តន់ ច័ន្ទសីម៉ា ក្នុងបទប្រភេទតាលុងវិញ គឺពិតជាពិរោះមួយបែបផ្សេងទៀត និយាយរួមតារាស្រីរូបនេះត្រូវគ្រប់ប្រភេទចម្រៀងតែម្តង ទាំងបែបមនោសញ្ចេតនា, បែបញាក់, និងបែបបុរាណជាដើម។

ចង់ដឹងថា ចម្រៀងថ្មីមួយបទនេះ ពិរោះប្លែកអារម្មណ៍យ៉ាងណានោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖