(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងស្វែងរកពិន្ទុក្នុងសប្តាហ៍ទី២៤ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 ក្នុងនោះ​ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមតោខៀវ Chelsea បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមកាំភ្លើងធំ Arsenal ដែលនៅសល់សមាជិកតែ ១០នាក់ ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ស្ថិតក្នុងការប្រកួតក្រុមតោខៀវ Chelsea ស្ថិតក្រោមការដឹកនាំដោយលោក Frank Lampard បានបើកការនាំមុននៅនាទី២៨ ដោយខ្សែបម្រើ Jorginho ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលខ្សែការពារ David Luiz បង្កកំហុសនិងត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី២៦ ហើយក្រុមដែលនៅសល់គ្នាតែ ១០នាក់ Arsenal បានតាមស្មើវិញដោយ Gabriel Martinelli នៅនាទី៦៣ ខណៈកីឡាករខ្សែការពារ Cesar Azpillicueta រកបានគ្រាប់នាំមុខសាជាថ្មីនៅនាទី៨៤ និងគ្រាប់ស្មើគ្នា ២-២ កើតឡើងដោយខ្សែការពារ Hector Bellerin នៅនាទី៨៧៕

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Frank Lampard រកបានតែ ៤០ពិន្ទុបន្តឈរលេខរៀងទី៤ ក្នុងតារាងពិន្ទុ ដោយនៅសប្តាហ៍ទី២៥ ក្រុមនេះត្រូវជួបក្រុម Leicester City គ្រាដែលក្រុមលោក Mikel Arteta រកបាន ៣០ពិន្ទុ ឈរនៅលេខរៀងទី១០ និងបន្តជួបក្រុម Burnley ចុងសប្តាហ៍នេះទៀត៕