(មេនឆេស្ទើ)៖ Marcus Rashford ដែលជាខ្សែប្រយុទ្ធនៃក្លឹបបិសាចក្រហម Manchester United នឹងអវត្តមានរហូតដល់ទៅ ៦សប្តាហ៍ ដោយសារបញ្ហារបួសខ្នង នៅអំឡុងប្រកួតឈ្នះក្រុមភ្ញៀវ Wolves ១-០ ជើងទី២ នៃពានរង្វាន់ FA Cup កាលពីរាត្រីថ្ងៃព្រហស្បតិ៍មុន។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២០ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញវិញ ក្រោយពេលប្តូរចូលលេងបានត្រឹម ១៥នាទីប៉ុណ្ណោះ ក្រោយពេលមានបញ្ហារបួសខ្នង ដែលត្រូវការរយៈពេលចាប់ពី ៦សប្តាហ៍ឡើងទៅផងដែរ ដើម្បីព្យាបាល នេះបើតាមការបញ្ជាក់របស់លោក Ole អ្នកចាត់ការទូទៅ Man Utd។

Rashford ដែលបានរកបាន ២២គ្រាប់ទាំងក្នុងក្លឹប និងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសនារដូវកាលនេះ ក្នុងនោះមាន ១៤គ្រាប់នៅ Premier League បានខកខានជួយ Man Utd ក្នុងប្រកួតដែលត្រូវបាន Liverpool បំបាក់ ២-០ កាលពីរាត្រីថ្ងៃអាទិត្យក្នុងសប្តាហ៍ទី២៣ ជើងទី២ ក្នុងខណៈដែលរូបគេបានបង្ហាញខ្លួនកាលជួបគ្នាជើងទី១ ក្នុងលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋាន Old Trafford៕