(មេនឆេស្ទើ)៖ Sergio Romero កីឡាករចាំទីនៃក្លឹបបិសាចក្រហម Manchester United បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តម៉ាក Lamborghini របស់គេទៅបុកនឹងរបងសងខាងផ្លូវ តែមិនបណ្តាលឲ្យមានរបួសឡើយ នៅជិតទីលានហ្វឹកហាត់ Carrington របស់ក្លឹបតែម្តង។

ហេតុការណ៍នេះគឺបានកើតឡើងនៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ (ម៉ោងក្នុងតំបន់) នៅលើកំណាត់ផ្លូវ A6144 Carrington Spur Road ដែលមានមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិសប្រចាំនៅតំបន់នោះ។

ហេតុការណ៍នេះ គឺបានកើតឡើង ១ថ្ងៃក្រោយពេលកីឡាករចាំទី Sergio Romero អង្គុយនៅកៅអីបម្រុង ក្នុងជំនួបដែល Man Utd ត្រូវបានម្ចាស់ផ្ទះហង្សក្រហម Liverpool យកឈ្នះ ២-០ នៅ Premier League សប្តាហ៍ទី២៣ កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន៕