(ភ្នំពេញ)៖ អ្វីដែលមហាជនបានរង់ចាំមកដល់ហើយ ទាក់ទងនឹងខ្សែភាពយន្តមួយ ដកស្រង់ចេញពីរឿងពិត នៃការបាត់ខ្លួនក្មេងប្រុសទាំង១៣ នាក់នៅប្រទេសថៃ កាលពីពេលកន្លងទៅ ជាមួយនឹងបេសកម្មរបស់ក្រុមអ្នកស្វែងរក នឹងត្រូវលាតត្រដាងក្នុងខ្សែភាពយន្ត «រូបភ្នំអាថ៌កំបាំង» ដែលមានបញ្ចាំងក្នុងពេលឆាប់ៗនេះ។

ជាការពិត ហេតុការណ៍ក្មេងប្រុសទាំង១៣នាក់ ដែលជាប់នៅរូងភ្នំមួយកន្លែង នៅប្រទេសថៃកាលពីអំឡុងឆ្នាំ២០១៨ បានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍បំផុត ពីសំណាក់បណ្តាប្រទេសជាច្រើន។ ទន្ទឹមគ្នានេះ ប្រតិបត្តិការ ជួយសង្គ្រោះក្មេងទាំង១៣នាក់ ក៏មានការចូលរួមដោយក្រុមអ្នកជំនាញរូងភ្នំអន្តរជាតិ និងក្រុមអ្នកជំនាញងូតទឹកអន្តរជាតិជាច្រើនផងដែរ រហូតទទួលជោគជ័យក្នុងការស្វែងរកពួកគេ និងជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ផងដែរ។

ហេតុការណ៍ដែលមនុស្សទូទៅនឹកស្មានមិនដល់ ជាពិសេសអាថ៌កំបាំងជាច្រើនក្នុងរូងភ្នំនេះ នឹងត្រូវលាតត្រដាង តាមរយៈភាពយន្ត «រូងភ្នំអាថ៌កំបាំង» ដែលមានចាក់បញ្ចាំងក្នុងរោងគុន Major Cineplex ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕