(បរទេស)៖ សត្វកន្ធាយ ឌីហ្គោ ដែលត្រូវបានគេស្គាល់ថា ជាប្រភេទពូជសត្វកន្ធាយម្យ៉ាង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយនោះ នឹងធ្វើដំណើរវិលទៅកាន់ទីជម្រក ដែលជាប្រភពដើមរបស់វាវិញ ដែលមានទីតាំងស្ថិតនៅឯកោះ អេសស្ប៉ាញ៉ូឡា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN គាលពីថ្មីៗនេះ។

ពូជសត្វកន្ធាយប្រភេទនេះត្រូវបានគេជ្រើសរើស សម្រាប់ភារៈការបង្កកំណើតដោយវាមានសមត្ថភាពខ្ពស់ អាចធ្វើការផលិតពូជពង្សបន្តឯទៀតបានរហូតដល់ ៨០០កូន ក្នុងរយៈកាលប្រមាណជា ៨០ទសវត្សរ៍កន្លងមកនេះ។ ជាមួយនឹងការចូលរួមចំណែកកិច្ចគាំពារការថែរក្សា ជួយសង្គ្រោះជីវិតនូវប្រភេទពូជសត្វកន្ធាយយក្សម៉្យាងទៀត ដែលមានវត្តមាននៅឯកោះ កាឡាប៉ាហ្គូស៕