(ភ្នំពេញ)៖ បើនិយាយពីបទចម្រៀងដែលមានចំណងជើងថា «បើបងបាត់ការចងចាំ» គឺប្រាកដជាមានទស្សនិកជនច្រើនហើយដែលធ្លាប់ស្តាប់ ព្រោះក្នុងបណ្តាញ Youtube ចម្រៀងមួយបទនេះទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ដោយឡែកងាកមកម្ចាស់បទនេះវិញ គឺលោក ប៊ូ តាំងហ៊ាង ហាក់មិនសូវសុះសាយឡើយ ឬមានទស្សនិកជនស្គាល់ច្រើនឡើយ ទោះបទរបស់ខ្លួនល្បីខ្លាំងក្តី និងអ្វីដែលមានចម្ងល់ថា តើតារារូបនេះចូលប្រឡូកសិល្បៈ ដោយរបៀបណា?

ជាការកត់សម្គាល់ បើគេនៅចាំមិនភ្លេច ម្ចាស់បទ «បើបងបាត់ការចងចាំ» លោក ប៊ូ តាំងហ៊ាង គឺធ្លាប់ប្រឡងក្នុងកម្មវិធីចម្រៀងជាច្រើនមកហើយ ប៉ុន្តែមិនបានទទួលជយលាភីនោះទេ។ យ៉ាងណាមិញ លោកមិនបានចុះចាញ់នឹងព្រហ្មលិខិតឡើយ ពោលបានក្លាយខ្លួនជាតារាចម្រៀង Original Song បញ្ចេញចម្រៀងបែបមនោសញ្ចេតនា ទទួលបានការគាំទ្រពេញទំហឹងពីមិត្តយុវវ័យ។

យ៉ាងណាមិញ រាល់ចម្ងល់ពាក់ព័ន្ធនឹងជីវិតសិល្បៈរបស់ប៊ូ តាំងហ៊ាង លោកនឹងចូលមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្សាយនៅទូរទស្សន៍ Fresh News នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ ៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅយប់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)