(ម៉ូណាកូ)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី២៤ និងនាទីទី៩០+១ ក្នុងជំនួបដែលក្រុមការពារជើងឯក Paris Saint-Germain បំបាក់ក្រុមម្ចាស់ផ្ទះ AS Monaco ៤-១ ក្នុងក្របខណ្ឌ Ligue 1 របស់បារាំង។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះកើតបាន ៩គ្រាប់ហើយក្នុងចំណោម ១០ប្រកួតចុងក្រោយរបស់ PSG ដែលជាការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Angel Di Maria សម្រាប់ការរកបានគ្រាប់ទី១ និងបន្តទទួលបានពី Neymar ក្នុងប្រអប់គ្រោះថ្នាក់ក្នុងនាទីបន្ថែមបង្រ្គប់ ៩០នាទី។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមរបស់លោក Thomas Tuchel កើតពិន្ទុដល់ទៅ ៤៩ពិន្ទុ បន្តឈរនៅកំពូលតារាងជាប់ នាំមុខក្រុមលេខ២ Marseille ដែលមាន ៤១ពិន្ទុក្នុ្ងងចំណោម ២០ប្រកួតមកនេះ ដ្បិតរកបានតែ ១ពិន្ទុក្នុងផ្ទះកាលពីជួប Monaco កាលសប្តាហ៍មុន ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ៣-៣៕