(ភ្នំពេញ)៖ «រដូវស្លឹកឈើជ្រុះ» ជាចម្រៀងបែបមនោសញ្ចេតនាមួយបទ ដែលទើបតែបញ្ចេញថ្មីៗនេះ។ កាន់តែពិសេស ចម្រៀងមួយបទនេះ ជាការបកស្រាយរួមគ្នាពីសំណាក់តារាប្រុសចំនួន៣រូបដូចជា៖ លោក សាន ផានិត, លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក លី យុាំង បានចេញជា Audioហើយ។

បទចម្រៀងនេះមានអត្ថន័យ គឺពិតជាចាក់ដោត ចំបេះដូង បងប្អូនខ្មែរនៅកូរ៉េជាខ្លាំង រួមផ្សំទាំងការដាក់មនោសញ្ចេតនា ក្នុងបទចម្រៀង និងសំនៀងយ៉ាងពិរោះ ពីសំណាក់តារាទាំង៣រូបផងនោះ កាន់តែធ្វើឱ្យទស្សនិកជនស្តាប់ហើយ អាចស្រក់ ទឹកភ្នែក ដោយមិនដឹងខ្លួន ជាពិសេសបងប្អូននៅកូរ៉េតែម្តង ព្រោះតែនិយាយពីការនឹករលឹកដល់ក្រុមគ្រួសារ និងសង្សារបណ្តូរចិត្តនៅស្រុកកំណើត។

យ៉ាងណាមិញ ទស្សនិកជននឹងបានទស្សនា MV ផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ព្រោះបទ «រដូវស្លឹកឈើជ្រុះ» ពិតជាពិសេសយ៉ាងខ្លាំង ដោយសារតារាទាំង៣រូប បានចុះទៅប្រទេសកូរ៉េផ្ទាល់ ដើម្បីថត MV សម្រាប់ចម្រៀងមួយបទនេះ ពោលគឺរួមបញ្ចូលទាំងសាច់រឿងនៅប្រទេសកម្ពុជា និងកូរ៉េ។

ចង់ដឹងថាចម្រៀងមួយនេះ ពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្តាប់ដូចតទៅ៖