(ភ្នំពេញ)៖ កញ្ញា អាំយ៉ា គឺជាតារាចម្រៀងស្រីពន្លកថ្មីមួយរូប ដែលកំពុងត្រូវបានទស្សនិកជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបកស្រាយនូវបទច្រៀងមរតកដើម និងបទ Original Song ជាច្រើនទៀត។ យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា បានបកស្រាយចម្រៀងមួយបទជាមួយតារាកំប្លែង នាយ តាក់ស៊ី បង្កឲ្យមានការចាប់អារម្មណ៍ច្រើនពីមហាជន។

ជាមួយនឹងការលេចវត្តមានបកស្រាយចម្រៀងចាប់ដៃគូជាមួយនាយ តាក់ស៊ី ពេលនេះ កំពុងត្រូវបានមហាជននិយមស្តាប់បទរបស់កញ្ញា ជាច្រើនចោទនូវសំនួរថា ហេតុអ្វីបានជ្រើសរើសនាយ តាក់ស៊ី មកធ្វើដៃគូចម្រៀង? ថាតើអ្នកទាំងពីរមានទំនាក់ទំនងបែបនេះ? ចម្ងល់ទាំងនេះ អាំយ៉ា នឹងបកស្រាយដល់ទស្សនិកជនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កម្មវិធី «អាថ៌កំបាំងក្រៅ ឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ នាទី ដល់ម៉ោង ៨៖០០ នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)