(ចិន)៖ ការប្រើប្រាស់វិធីសាស្រ្តក្នុងការផ្ដល់កំណើតតាមបែបសិប្បនិម្មិត ដល់កូនសត្វភេនឃ្វីនមួយក្បាល ដែលសម្រេចបានប្រកបដោយភាពជោគជ័យ ហើយវាក៏ជារឿងហេតុពុំធ្លាប់មានពីមុនមក ដែលកើតឡើងដំបូងផងដែរ នៅឯខេត្តជាំងស៊ូភាគខាងកើតនៃប្រទេសចិន កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩។

ការប្រព្រឹត្តឡើងនេះជារបកគំហើញមួយ នៅក្នុងបច្ចេកទេសការដាំដុះចំពោះសត្វភេនឃ្វីន ដែលមានការវិវត្តន៌នៃការរស់នៅឆ្ងាយពីតំបន់មាត់សមុទ្រ។ ជាមួយនឹងស្ថានភាពរីកលូតលាស់ប្រចាំថ្ងៃរបស់វា កូនសត្វភេនឃ្វីនក៏ត្រូវបានគេឲ្យដឹងបន្ថែមថា នឹងអាចធ្វើការដើរបានក្នុងរយៈពេល២០ថ្ងៃខាងមុខនេះ៕