(ម៉ាឡេស៊ី)៖ ការសម្ដែងសិល្បៈបែបស្រមោល ឬអាចហៅបានថា វ៉ាយាំងគូលីត វាគឺជាទម្រង់សិល្បៈមួយប្រភេទដែលពុំទទួលបានប្រជាប្រិយភាព ឬអាចចាត់ទុកបានថាជាទម្រង់សិល្បៈមួយ ដែលគ្មានរូបរាងនិងទទួលបានការគាំទ្របន្តិចសោះឡើយ ពីសំណាក់ប្រជាជននៅឯប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយ ចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។

ប៉ុន្តែតាមរយៈការបង្កើតផែនការ ជាមួយនឹងការរៀបចំគំនិតគោលការណ៌ថ្មីប្លែកមួយប្រភេទ ក្នុងគោលបំណងស្ដារវប្បធម៌សិល្បៈប្រពៃណីចំណាស់នេះ ឲ្យរស់ឡើងវិញម្ដងទៀត ដែលប្រិយមិត្តអ្នកទស្សនាទាំងអស់ នឹងជួបជាមួយការរួមបច្ចេកទេសសម្តែងបញ្ចូលគ្នា រវាងការរចនាម៉ូដក៏ដូចជា ការជ្រើសរើសឈុតឆាកតួអង្គ តាមរយៈគំនិតច្នៃប្រឌិតដែលដកស្រង់បំផុសផ្ទាំងទស្សនីយភាព ចេញពីសាច់រឿងនៃតួអង្គនីមួយៗក្នុងខ្សែភាពយន្តខ្នាតធំ «ស្តារវារ៌» ដែលជាខ្សែភាពយន្តមួយប្រភេទទទួលបានការគាំទ្រយ៉ាងខ្លាំង៕