(ចិន)៖ ផ្ទាំងគំនូរនៃផ្នូរបុរាណចំនួនបីដែលជាស្លាកស្នាម និងជាកេរដំណែលរបស់បុព្វបុរស និងដូនតាដែលលោកបានបន្សល់ទុកឲ្យតាំងពី សម័យកាលជំនាន់រាជវង្សភាគខាងជើង ពេលនេះត្រូវបានគេប្រារព្ធធ្វើការដាក់តាំងពិព័រណ៍ និងអាចឲ្យមហាជនរីករាយមកទស្សនាបានដោយផ្ទាល់ នៅឯសារមន្ទីសានស៊ី នៃទីក្រុងតៃយានដែលវាជារដ្ឋធានីស្ថិតនៅប៉ែកខាងជើងនៃប្រទេសចិន។

នេះបើយោងតាមប្រភពការផ្សព្វផ្សាយ ចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។

ទិដ្ឋភាពនៃផ្ទាំងគំនូរទាំងអស់នោះ វាបានបង្ហាញស្ដីអំពីសកម្មភាពដែលទាក់ទងទៅនឹង ការបរបាញ់ក៏ដូចជាជីវិតរបស់ដួងវិញ្ញាណ និងអាទិទេពទាំងឡាយ។

អ្នកជំនាញទៀតសោតក៏បានផ្ដោតសំខាន់ និងសង្កត់ធ្ងន់ទៅលើរូបគំនូរមួយផ្ទាំង ដោយក្នុងនោះវាបានរំលេចបង្ហាញឲ្យយើងឃើញពី សម្រស់នៃទិដ្ឋភាពអាគារឈើបុរាណជាមួយ នឹងភាពរស់រវើកប្រកបដោយគំនិតច្នៃប្រឌិតនិងអស្ចារ្យជាទីបំផុត។ ចំពោះការប្រារព្ធឡើងនៃកម្មវិធីនឹងប្រព្រឹត្តទៅ ក្នុងរយៈពេលបីខែនេះតទៅ៕