Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនបានប្រមូលផ្ដុំ​ជំនុំគ្នា​ដេក​នៅ​កណ្ដាល​ទីក្រុងឡុងដ៍ ក្នុង​គោលបំណង​លើក​ទឹកចិត្ត​ចំពោះជនដែល​គ្មាន​ផ្ទះ​សម្បែង​ទាំងឡាយ

09-12-2019 15:44

(ក្រុងឡុងដ៍)៖ កាលពីថ្ងៃទី៧កន្លងទៅនេះ ប្រជាជនដែលរស់នៅទីក្រុងឡុងបានចូលរួមប្រមូលផ្ដុំដោយនាំគ្នាធ្វើការស្នាក់នៅឯទីវាល ត្រាហ្វាល់ហ្កា ស៊្ខែរ។ ការប្រារព្ធឡើងនេះ គឺជាផ្នែកមួយនៃកម្មវិធីព្រឹត្តិការណ៍ពិភពលោក ដែលអាចដំណើរការទៅបានដោយពឹងផ្អែកលើគោលការណ៍សំខាន់របស់កម្មវិធី គឺក្នុងគោលបំណងបញ្ចប់ និងលុបបំបាត់នូវវិបិត្តការគ្មានផ្ទះសម្បែងទាំងឡាយ ដែលជនមួយចំនួនកំពុងជួបប្រទះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ធ្នូ ២០១៩។

កម្មវិធីនេះបង្កើតឡើងដំបូងបង្អស់នៅឯទីក្រុងអេឌីនបឺក ប្រទេសស្កូតឡេន ចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ ដែលធ្វើការរៀបចំឡើងពីសំណាក់អង្គការ «The World's Big Sleep Out Trust» ជារៀងរាល់ឆ្នាំ។ មហាជនជាច្រើនដែលមកចូលរួមក៏បានបញ្ចេញមតិ និងថ្លែងពីទស្សនៈផ្ទាល់ខ្លួនមួយចំនួន ចំពោះការបង្កើតកម្មវិធីនេះឡើងថា «ការផ្ដល់ភាពយកចិត្តទុកដាក់ និងការបង្ហាញពីសេចក្ដីយល់ចិត្តចំពោះជនអនាថាគ្មានផ្ទះសម្បែង ការរស់នៅគឺជារឿងល្អប្រពៃណាស់» ក៏ដូចជាអាចឲ្យពួកគេទទួលដឹងឮពីគោលបំណងរបស់ខ្លួន ក្នុងការស្ម័គ្រចិត្តផ្ដល់ជំនួយសព្វសារពើ ដើម្បីលុបបំបាត់វិបត្តិមួយនេះ៕